៣២- ចេះពិតមិនអត់


ចេញដំណើរយឺតតែមានគោលដៅ         ល្អជាងលឿនស្លៅទាំងមិនដឹងទិស

សង់ផ្ទះតូចទាបគង់តែមានគ្រឹះ              ឈើខ្ពស់ឥតឫសមានអ្វីប្រាកដ។


ឈើខ្ពស់ដើមលៃតែងភ័យនឹងខ្យល់         ឈើទាបមែកទាល់ខ្វល់នឹងវល្លិ៍ព័ទ្ធ


ឈើខ្លឹមឫសធំថ្មភ្នំសង្កត់                       ឈរមាំអំណត់អត់ខ្លាចព្រះពាយ។


នោះយ៉ាងណាមិញចំណេះចេះស្ទាត់      ឥតភ័យក្រែងអត់ប្រាកដពណ្ណរាយ


ការងារសុចរិតឥតគិតរាយមាយ             បុណ្យទានឥតស្តាយចំណាយបូជា។


នេះហៅថាចេះចំណេះខាងត្រូវ              ឥតចេញចាកផ្លូវនៃព្រះធម្មា


ស្ថានសួគ៌ស្ថានសុខចាំគ្រប់វេលា             និព្វានបើកទ្វារជានិច្ចរង់ចាំ។


ដោយឧបាសក គុយ   សុធន

(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥៨)

Flag Counter

No comments: