ប្រលោមលោក


កំណួចខ្សែទឹក

វាចាស្មេរ


ផ្ទៃទឹកល្វឹងល្វើយ ប្រៀបបាននឹងលំហចិត្ត របស់អូន ដែលបានឃ្លាតចាកឆ្ងាយ 

ពីរូបបងទៅអូនមិននឹកស្មានថា មានពេលវេលាមួយដែលយើងទាំងពីរ

បានជួបគ្នានោះទេ តែអ្វីៗវាមិនបានកំណត់ទៅតាមគោលដៅរបស់យើង

ឡើយ គឺវាស្ថិតនៅលើជោគជតារបស់ព្រហ្មលិខិតដែលបានកំណត់ . . . 
      

អានបន្ត . . .                                                                       ទាញយក . . .



កុលាបប៉ៃលិន


វគ្គទី ១ កុលាបប៉ៃលិន

គ្រានោះ ព្រះសុរិយទេវបុត្រទ្រង់គង់លើវិមានកែវផលិក(ផ្លេក)ដែល​ជារថព្រះ 

ទីនាំង ទឹមដោយសេះអានេយ្យ១ពាន់ ទ្រង់បរប្រទក្សិណភ្នំ ព្រះសិនេរុរាជ 

តាំងអំពី ទិសបូព៌ា យាត្រាសំដៅទៅទិសបច្ចឹម តាមចក្ររាសីនៃសុរិយចក្រវាឡ 

លុះដល់​កំណត់​បត់ព្រះរាជរថ ចូលបាំងជ្រងមហាបព្វតា . . .

អានបន្ត . . .                                                                       ទាញយក . . .


តន្ត្រី និង​ជីវិត

វគ្គទី១ បឹងកន្សែងស្នេហ៍

ឱ! បឹងកន្សែងសេ្នហ៍ ជាតំបន់សំបូរដោយទេសភាពល្អប្រណីតបឹងឈូកនេះ 

ត្រជាក់ ស្រួលណាស់ ផ្កាឈូករីកស្រស់រហង់ ខ្លះក្រពុំខ្លះផ្លែធំពេញផ្ទៃ 

បឹងក្រលេក​មើល​ពី​ចំងាយ ឃើញតែស្រទាប់ផ្កាឈូកអណ្តែត ត្រៀបត្រាលើ 

ផ្ទៃទឹក។ ខ្យល់បក់ផាត់អង្រួន​បុប្ផាជាតិ អោយយោលយោគរេរាំគ្មានធុញទ្រាន់ 

កូនទូកកំសាន្តតូចមួយអណ្តែត​សន្សឹមៗក្នុងបឹងឈូក នៅលើទូក សង្សារ

ស្រស់មួយគូកំពុងអណ្តែតមនោសញ្ជេតនា​ទន់​ភ្លន់​តាម​ទិដ្ឋភាពដ៏ស្រស់ 

នៅជុំវិញខ្លួនគេ . . .

អានបន្ត . . .                                                                       ទាញយក . . .


ថៅកែចិត្តចោរ
ឆាកទី១

ផានីត និង តៃកុង (គេឃើញផានីតនៅក្មេងរាងស្គម កំពុងកត់ត្រា ចុះបញ្ជី​

សៀវភៅ​ធំមួយ ទើបពូហំ ចំណាស់ពាក់កណ្តាល មនុស្សដើរចូលមក 

លបៗ។ ជនទាំងពីរឃើញ​គ្នាសម្លឹងគ្នាយូរ​បន្តិចទើប​ពូហំ​និយាយ  :
 
ពូហំៈ លោកក្មួយមានរឿងអ្វី បានមើលពូតាំងពីក្បាលដល់ចុងជើង 

ហាក់ដូចជាយើងមិន​ដែល​ស្គាល់គ្នា . . . 

អានបន្ត . . .                                                                       ទាញយក . . .

បរាជ័យ​នៃ​ព្រានព្រៃ


វគ្គទី១ គ្រួសារកំសត់ 


ភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា ជាទីក្រុងមួយល្អឆើតឆាយនឹងជាទីចាប់ 

អារម្មណ៍នៃទេសចរណ៍ទូទៅ។ ក្រោមកិច្ចដឹកនាំនៃសម្តេចព្រះបិតា 

ឯករាជ្យជាតិ ព្រះអង្គមគ្គុទេសក៍ ដ៏ឆ្នើមកម្ពុជាកោះសន្តិភាពបាន

រីកចម្រើន​គ្រប់វិស័យ។ មើលចុះនៅគ្រប់ទីក្រុងធំៗ ជាពិសេសទី

ក្រុងភ្នំពេញមានផ្ទះថ្មធំៗសង់នៅតាម ផ្លូវជាតិ . . .

អានបន្ត . . .                                                                       ទាញយក . . .

បាយខុនទឹកភ្នែក

វគ្គទី១ ផ្កាមានបន្លា 


ផ្ទៃមេឃកំពុងតែចោលពន្លឺព្រិចៗនៃសែងព្រះសូរិយា នាពេលថ្ងៃត្រង់ ជា 

មួយនឹងសំឡេងនាឡិការោទ៍ឡើងសបញ្ជាក់ថាម៉ោង១១ទៅហើយ។ 

នៅអាកាស យានដ្ឋានអន្តរជាតិពោធិចិនតុងថ្ងៃនេះ មានសភាពអ៊ូអរ

ខុសពីធម្មតាណាស់ ព្រោះជាថ្ងៃដែលនិស្សិតនៅប្រទេសបារាំង​ត្រូវវិល​

ត្រឡប់មកពីបន្តការសិក្សាវិញ . . .

អានបន្ត . . .                                                                       ទាញយក . . .

ផ្កាយមិនទាន់អស់ពន្លឺ


វគ្គទី១ ចាបព្រាត់សំបុក 


ផ្ទៃមេឃក្រហមព្រឿងៗឯបច្ចឹមទិស ចោលកំារស្មីព្រិចៗចាំងឆ្លុះមកលើព្រៃ 

ពឹក្សានាពេលដែលព្រះសុរិយារៀបអស្តង្គតរលត់ចោលទ្វីបលោកា

ទៅដោយបញ្ចេញនូវស្រមោលប្រិលៗសរបញ្ជាក់ឱ្យដឹងថាស្បៃរាត្រី

នឹងលាតសន្ធឹងមកលើផែនពសុធានាពេលបន្តិចទៀតនេះ ហើយ . . . 

អានបន្ត . . .                                                                       ទាញយក . . .

មាលាដួងចិត្ត



វគ្គ១ វិទ្យាល័យ គ.ស ១៩៣៩


ដូចជាពិបាកគិតដែរ!... មិនដឹងជាត្រូវចាប់ និយាយពីត្រឹមណាទេ រឿងនេះ​

ព្រោះ​មាន​​រាង និងភាពដូចពពក មានពណ៌ចម្រុះដូចឥន្ធនូ ហើយ

មានមាឌ និង កម្ពស់កម្ព ប៉ុនយក្សា។

             ក្នុងដួងចិត្តយុវជនអាយុម្ភៃឆ្នាំអារម្មណ៍ដ៏អស្ចារ្យ ជួនណា

បោកបក់ជាព្យុះ ជួន​ណា​ផាយ ផាត់ជាខ្យល់ជំនោរ។ ទុក្ខ និង 

សេចក្តីសង្ឃឹម . . .

អានបន្ត . . .                                                                       ទាញយក . . .


មេឃាចៅផ្រាយ៉ា តារាចតុមុខ


វគ្គទី១ ខ្លារាត្រី 


ក្នុងអំឡុងខែមិថុនា ឆ្នាំ ១៩៩៧...

ស្ទើរតែរៀងរាល់ថ្ងៃ ទូរទស្សន៍ វិទ្យុ និងសារពត៌មាននានាបានចុះផ្សាយ 

នូវសំដីផ្លែផ្កា ឌឺដង ដៀមដាមឲ្យគ្នាទៅវិញទៅមករវាងនាយករដ្ឋមន្ត្រី 

ខ្មែរទាំងពីរ។

  អ្នកវិភាគសភាពការណ៍ នយោបាយក្នុងនិងក្រៅប្រទេសបានទស្សន៍ថា 

បើប្រព័ន្ធឃោសនាដែលកាន់ជើងនាយករដ្ឋមន្ត្រីទាំងពីរនៅតែបន្ត . . .

អានបន្ត . . .                                                                       ទាញយក . . .

ស្នេហ៍ក្នុង​អណ្តាតភ្លើង


វគ្គទី ១ពេជ្រចរណៃ 


នៅក្នុងចម្ការក្រូចថ្លុងមួយដែលមានម្លប់ត្រឈឹងត្រឈៃនារីម្នាក់ក្នុងវ័យ

២០ឆ្នាំ កំពុងធ្វើស្មៅក្នុងចម្ការតែម្នាក់ឯងញើសហូរដាមជោកក្រោម

កម្តៅ​ថ្ងៃក្តៅ តែស្រីនៅតែខំបំពេញ ការងារយ៉ាងយកចិត្តទុកដាក់​យូរៗ​

នាងទាញកន្សែងមកជូត​ញើសម្តង ហត់ពេកមាណវីដាក់ចប​ចុះអង្គុយ​

សម្រាកបន្តិច . . .

អានបន្ត . . .                                                                       ទាញយក . . .

 លំហរស្នេហ៍ក្បែរជើងភ្នំ


វគ្គទី១ ចៃដន្យបង្ខំចិត្ត


ព្រះភរុណកំពុងបង្អុរមកខ្ជោកៗ មិនទាន់ដាច់គ្រាប់នៅឡើយ នៅលើដងវិថី 

នានាក្នុងទី ក្រុងភ្នំពេញ មានសភាពស្ងាត់ជ្រងំពេលថ្មើរណេះម៉ោងទើបតែ 

៩យប់ទេ ក៏ប៉ុន្តែចរាចរណ៍នៅដងផ្លូវហាក់ដូចជាស្ងាត់ច្រៀប។ យូរៗ 

គេឃើញស្រមោលរថយន្តមួយ គ្រឿងបើកឆ្លងកាត់វិថីដែលមានទឹកដក់ 

កំពុងហូរនៅលើទ្រូងថ្នល់ . . . 

អានបន្ត . . .                                                                       ទាញយក . . .

Flag Counter

No comments: