៦២- តុលាការកម្ម

កំណាញ់រិះប្រិតដ្បិតចង់មាន         ធ្វើបាបបំពានឃ្លានចង់ល្អ

ប្រព្រឹត្តអាក្រក់ដ្បិតខ្លាចក្រ            រស់ឥតសីលធម៌ចិត្តអប្រីយ៍។

អ្នកក្រធ្វើចោរលួចព្រោះឃ្លាន        ចុះចោរអ្នកមានលួចព្រោះអ្វី

មានពិសដូចពស់រស់នាំភ័យ          ស្លាប់ទៅអវីចីព្រោះតណ្ហា។

កម្មអ្នកកាត់ក្តីរឿងសត្វលោក         ឥតស៊ីសំណូកឥតមុសា

កាត់យុត្តិធម៌តាមហេតុការណ៍       ប្រព្រឹត្តយ៉ាងណាបានយ៉ាងនោះ។

កុំសាងទុច្ចរិតដ្បិតចង់ឆ្អែត            កុំធ្វើជាប្រេតខ្លួនជាមនុស្ស

កុំចង់សោយតែឈាមនិងខ្ទុះ          បើពិតជាមនុស្សត្រូវមានសីល។


ដោយឧបាសក គុយ   សុធន


 (សៀវភៅជំនួយសតិភាគទី ៧ ទំព័រ ១១៥)

Flag Counter

No comments: