២១- សង្ខារមិនទៀង


លំហអាកាសស្រឡះបវរ                       ជាទីត្រាច់ចរនៃសត្វបក្សី

រុក្ខជាតិព្រៃភ្នំមនោរម្យប្រពៃ                   ជាទីត្រាច់នៃម្រឹគីម្រឹគា។


ទន្លេជលសាមហាសាគរ                       ជាទីត្រាច់ចរមច្ឆានានា


សង្ខារតាក់តែងក្មេងចាស់ជរា                 ជាទីលីលានៃការមិនទៀង ។


កាយមួយខន្ធប្រាំចូរចាំប្រុងស្តាប់            ដកខន្ធមួយស្លាប់នៅតែរូបរាង       


គល់ឈើធ្វើអុសនោះគ្រាន់បើជាង           គួរខ្ពើមគួររាងគួរវាងរកធម៌        


កុំអាងមានទ្រព្យជាប់ដោយយសស័ក្តិ      សេចក្តីមរណៈឥតយល់ខ្មៅស         


អ្នកសាងកុសលទើបជួបផលល្អ             អ្នកសេពគប់ធម៌មិនសូវតក់ស្លុត។


ដោយឧបាសក គុយ   សុធន

(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤៧)

Flag Counter

No comments: