៦៥- សទ្ធាជូនជំនូនកម្ម


សទ្ធាជាទ្រព្យល្អលើសអ្វីៗ                     នាំជនប្រុសស្រីឱ្យប្រព្រឹត្តល្អ

បើមានតែទ្រព្យសទ្ធាទ័លក្រ                  មាសប្រាក់ទាក់ក រកចាយពុំបាន។


រដូវភ្ជុំបិណ្ឌតែងតែទៅវត្ត                      ទោះជាក្រខ្សត់ក៏ឥតហ៊ានខាន


ទោះបាយមួយវែកសម្លមួយចាន             ទៅវត្តឥតខានដ្បិតខ្លាចញាតិជេរ។


ឧទ្ទិសឱ្យប្រេតប្រុងខ្លួនផងទៅ                 កុំឱ្យធ្លាក់ផ្លូវទៅប្រេតដូចគេ


ស្លាប់ទៅជាប្រេតពុំអាចដឹងទេ                តែខ្លាចជាងគេគឺប្រេតទាំងរស់។


កម្មធ្វើចំណារចារជាជំនូន                     សម្រាប់ទុកជូនសត្វលោកទាំងអស់


សាងល្អបានល្អជួបសប្បុរស                  ពុតពាលឥតស្មោះជួបទុក្ខគ្រាំគ្រា។


បើជួបបណ្ឌិតពិតបានស្តាប់ធម៌              ប្រុងស្តាប់ដោយល្អនាំកើតសទ្ធា


ជឿហេតុនៃផលបានដល់បញ្ញា              ជីវិតថ្លៃថ្លាឥតអាប់រស្មី។


ដោយឧបាសក គុយ   សុធន


(សៀវភៅជំនួយសតិភាគទី ៧ ទំព័រ ២១៩)

Flag Counter

No comments: