២០- ចំណងមេបា

ជីវិតសត្វលោកកើតមកដោយកម្ម           រស់ច្រើនខែឆ្នាំចូរចាំទុកនៅ

អប់រំបុត្រភ្ងាកុំឱ្យល្ងង់ខ្លៅ                       សងគុណម៉ែឪនោះទើបប្រពៃ ។

ចំណងមេបារៀបការកូនចៅ                  អញ្ជើញញាតិផៅឱ្យពរឱ្យជ័យ

ស៊ីការសប្បាយចាយប្រាក់ចងដៃ            ធ្វើការដប់ថ្ងៃចងដៃការមួយ។

ពេលមង្គលការហ៊ឺហាសប្បាយ              ស៊ីផឹកក្អាកក្អាយកាយចិត្តឥតព្រួយ

គិតថាបានគ្នាគ្រាន់ជាជំនួយ                  ភ្លេចគិតថែមមួយព្រួយស្មើខន្ធដប់។

កាយមួយខន្ធប្រាំរងកម្មអនេក               កាយពីរទឹកភ្នែកសង្វេគគ្រប់សព្វ

 កាយច្រើនរោគច្រើនចម្រើនទុក្ខជាប់       រស់ចាំថ្ងៃស្លាប់ក្រែងអស់អាស្រូវ។ 

 ព្រះធម៌នៅមានម្តេចមិនរៀនស្តាប់          ព្រះធម៌ជាច្បាប់ប្រាប់បង្ហាញផ្លូវ

មានរូបមានទុក្ខមានខុសមានត្រូវ            គួរខំរៀនទៅកុំខុសច្រើនពេក។

ដោយឧបាសក គុយ  សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤៦)

Flag Counter

No comments: