២៣- ស្អប់តែឈ្មោះ


ដើមដូងពូជដូងដើមខ្នុរពូជខ្នុរ                ពូជមនុស្សចិត្តចោរពូជខ្នុរឥតផ្លែ

ដាំដូងពូជធំក្លាយជាតឹកកែ                    ចង់រៀនធម៌ដែរតែនៅជាប់ជើង។


ពាក្យថាការណ៍ពិតគឺភាពជាក់ស្តែង       ទីណាមានផ្សែងតែងតែមានភ្លើង   


កាលណាដាច់គល់ទើបឈើរលើង          បក្សពួកកើតឡើងទើបមានជម្លោះ។


ទំនាស់ព្រោះឃ្លានបំពានដើរក្តី               បង្កើតពូជភ័យឥតក្តីអនុគ្រោះ


ប្រាថ្នាបុណ្យសក្តិមាសប្រាក់កិត្តិយស      បង្កជម្លោះព្រោះតែតណ្ហា។


ស្អប់ណាស់ឈ្មោះធម៌ពាក្យថាលោភៈ     តែចិត្តស្មោះស្មគ្រ័នៅតែប្រាថ្នា


ឥតដឹងលោភៈថាជាអ្នកណា                  គឺក្តីប្រាថ្នានេះហើយលោភៈ។


ដោយឧបាសក គុយ   សុធន

(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤៩)

Flag Counter

No comments: