១៩- សាមគ្គីរឹងមាំសមនឹងឈ្មោះល្អ


សត្វគោមាឌតូចតែមានអំណត់              ក្របីធំធាត់តែចាញ់កំដៅ

សត្វរុយវារោមព្រោះមានដំបៅ         គេស្គាល់ក្រយៅព្រោះឃើញមារយាទ។


សត្វសេះឥតស្នែងរាងខែងសមរម្យ         ក្របីស្នែងធំរាងសមនឹងមាឌ


រស់ក្នុងសង្គមសមនឹងមានញាតិ             ផ្ទះមិនចង្អៀតសមម្ចាស់ចិត្តល្អ។


ជនខ្វះអំណត់សមនឹងអត់សីល              រីជនខូចខិលសមមិនស្គាល់ធម៌


បុគ្គលបួសប្លមសមអត់ចីវរ                    ចិត្តនៅញាប់ញ័រសមនឹងចង់ធំ។


តាបសសង្រួមសមនឹងខន្តី                     សច្ចំក្នុងព្រៃសមសីលឧត្តម


បើចិត្តនៅអៀនរៀនធ្វើឱ្យសម                សាមគ្គីរឹងមាំសមឈ្មោះប្រពៃ។


ការងារឧត្តមសមនឹងចំណេះ                 ខំរៀនទើបចេះសមមានតម្លៃ


សង្រួមបានល្អសមធម៌វិន័យ                  សីលទានល្អក្រៃសមសទ្ធាមាំ។


ដោយឧបាសក គុយ   សុធន

(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤៥)

Flag Counter

No comments: