២៥- គ្រោះសាសនា


ជាតិអ្នកនេសាទសង្វាតរកត្រី                 ប្រហាររាល់ថ្ងៃឥតក្តីមេត្តា

ជាតិអ្នកប្រមាញ់ស្រឡាញ់ធ្នូស្នា             សម្លាប់បក្សាឥតញញើតដៃ ។


ជាតិជាអ្នកបួសរស់ក្នុងអារាម                 ប៉ងវៀរចាកកាមតាមព្រះជិនស្រី


សង្វាតសូធ្យរៀនទាំងយប់ទាំងថ្ងៃ           តាមធម៌វិន័យព្រះពុទ្ធសាសនា។


បព្វជិតទាំងឡាយខ្វល់ខ្វាយប្រតិបត្តិ       តាមធម៌បញ្ញត្តនៃព្រះសាស្តា


បរិស័ទទាំងឡាយសប្បាយបូជា              ដោយចិត្តសទ្ធាបូជាឥតស្តាយ។


ព្រះសង្ឃសាវកជាក់ជាស្រែបុណ្យ          ជនសាបពូជមុនបានផលឯនាយ


ពុំព្រួយរីងរាំងពុំខ្លាចជន់សាយ               រីករាយសប្បាយឥតស្តាយស្រណោះ


ប្រសិនបើវត្តអត់មានព្រះសង្ឃ               លោកមានតែស្បង់សង្ឃបាត់បង់អស់


ទាំងធម៌វិន័យបាត់បង់សម្រស់                នោះហៅថាគ្រោះអន្តរាយសាសនា។


ហៃអស់នរៈជនទាំងឡាយអ្ហើយ             ចូរកុំកន្តើយខិតខំសិក្សា


ទាន់ធម៌នៅមានរៀនពិចារណា              ចង់ឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី។


ដោយឧបាសក គុយ   សុធន

(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥១)

Flag Counter

No comments: