១៣- អន់ណាស់គង់ប្រើខ្លះបាន


ប្រហុកត្រីស្អុយគង់មានគេស្ល                 ធ្វើនំឥតស្ករគង់មានរសជាតិ

នៅក្រុងឬស្រែគង់តែមានញាតិ              រស់ឥតមារយាទញាតិពោលបង្អាប់។

កូនស្លូតឬកាចគង់មានម្តាយស្តី              ក្មេងតូចស្រដីខុសគង់គេប្រាប់

ជនល្ងង់ពោលត្រង់គង់មានគេស្តាប់        ខ្ពស់ហួសលំដាប់គ្មានញាតិរាប់អាន។

ទឹកថ្លុកមួយក្អឹកផឹកគង់បាត់ស្រេក           សមុទ្រធំពេករកផឹកពុំបាន

កើតទាន់សាសនាមិនគួរលង់ប្រាណ        គេទៅនិព្វានឯងញៀនតណ្ហា ។

ទម្រាំភ្ញាក់ខ្លួនជួនជាជរា                         មច្ចុទាមទារបើកទ្វារបច្ឆា

បើយល់ធម៌ទាន់គ្រាន់យោងអាត្មា           ព្រះធម៌រក្សាឥតរើសក្មេងចាស់។

របស់អន់ណាស់គង់ប្រើខ្លះបាន              បើអន់សន្តានរំខានខ្លាំងណាស់

មានអ្វីដែលល្អជាជាងធម៌ព្រះ                គួរដាក់មានះរូតរះរកធម៌ 

ដោយឧបាសក គុយ  សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣៩)

Flag Counter

No comments: