៦១- កុហកអាងអ្វី?

ឈើដែលពុកផុយអណ្តែតតាមទឹក         វិលវល់ល្ងាចព្រឹកក្នុងទឹកកខ្វក់

ប្រសើរជាងមនុស្សនិយាយកុហក           មាយាក្និកក្នក់មុខទ្វារអវីចី។

និយាយលលេងទម្លាប់អាក្រក់                និយាយកុហកខូចអស់សេចក្តី

និយាយខោកគោះគ្រោះព្រោះសម្តី         អាប់ឱនរស្មីសម្តីរងកម្ម ។

សេចក្តីព្យាយាមនិងចិត្តអំណត់              ជាគ្រូបង្ហាត់ឱ្យយើងចំណាំ

បើមិនសាងល្អជាប់ជាប្រចាំ                   រស់រាប់រយឆ្នាំក៏ឥតមានន័យ។

 គ្រាន់តែពាក្យពិតរក្សាពុំបាន                 តើឱ្យសន្តានសង្ឃឹមលើអ្វី

ឬអាងចាស់ស្លាប់ចាប់កំណើតថ្មី             ចុះស្លាប់ក្មេងវ័យនោះអាងអ្វីដែរ។

ដោយឧបាសក គុយ   សុធន
                           (សៀវភៅជំនួយសតិភាគទី ៧ ទំព័រ ៨៧និង ទំព័រ ១៦០)

Flag Counter

No comments: