១៤- អាក្រក់ព្រោះល្អ

ដើមឈើល្អស្រស់ព្រោះត្រួយនិងស្លឹក      ពេលផ្លែសន្ធឹកស្លឹកត្រូវជ្រុះអស់

ឈើដែលផ្លែច្រើនច្រើនបង់សម្រស់         គេបេះផ្លែអស់នៅសល់តែមែក។

ដំរីមាឌធំសាច់ដុំទ្រលុក                        ស្លាប់ព្រោះតែភ្លុកនាំទុក្ខសង្វេគ

សត្វខ្លាអង់អាចកាចខ្លាំងអនេក              ស្លាប់ព្រោះតែស្បែកល្អឯកគួរគាប់។

អ្នកក្រភាគច្រើនស្លាប់ព្រោះអត់ឃ្លាន      ចំណែកអ្នកមានខ្លះស្លាប់ព្រោះទ្រព្យ

បំណាច់នឹងក្រឱ្យល្អញាតិរាប់                បំណាច់មានទ្រព្យឱ្យជាប់សីលទាន។

សម្បត្តិលោកិយប្រពៃគួរគាប់                 ឯអរិយទ្រព្យរកអ្វីដូចគ្មាន
 
ជនណាបានហើយស្បើយទុក្ខស្រាកឃ្លាន     គួរកុំបំពានដោយគ្មានមេត្តា។
 
ទ្រព្យបានដោយធម៌លំអជីវិត                 ម្ចាស់មានគំនិតគិតដោយបញ្ញា

ធ្វើបុណ្យដាក់ទានមានសីលល្អថ្លា           គង់ដល់ប្រាថ្នាគឺព្រះនិព្វាន។

ដោយឧបាសក គុយ  សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤០)

Flag Counter

No comments: