១៨- ចំណង់តម្រង់តាមចំណេះ


បើចង់បានទឹកកុំលុបប្រឡាយ                បើចង់សប្បាយកុំធ្វេសប្រហែស

បើចង់ទុំល្អកុំបន្ទាន់បេះ                         បើចង់យកចេះកុំរហ័សខឹង ។


បើចង់រាប់អានកុំចេញចូលញាប់            បើចង់បញ្ចប់កុំធ្វើពាក្យប្តឹង


ចង់បានអំណោយកុំឱ្យមាត់រឹង               ចង់បានដំណឹងកុំនិយាយកាត់។


បើចង់ជំនួញកុំជួញប្រដេញ                  បើចង់ចំណេញកុំកេងបំបាត់


ចង់ធ្វើប្រធានកុំហ៊ានតែមាត់                  ចង់លាក់ឱ្យស្ងាត់កុំមាត់រអិល។


បើចង់បានល្អកុំភ្លេចបុណ្យទាន              បើចង់បានមានកុំភ្លេចទានសីល


បើចង់ផុតទុក្ខកុំពុតខូចខិល                   បើចង់ជាប់សីលកុំភ្លេចសង្រួម។


ដោយឧបាសក គុយ   សុធន

 (សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤៤)

Flag Counter

No comments: