៣៦- ពីនេះពីនោះ


ចិញ្ចឹមសត្វឆ្កែគង់ចោររអា                     ចិញ្ចឹមសត្វឆ្មាបង្ការកណ្តុរ

ចិញ្ចឹមលោភៈទោសៈមោហោ                 ដូចចិញ្ចឹមចោរទុកបង្កើតភ័យ។


ជួយសត្វតិរច្ឆានដែលមិនមានពិស         ជាជាងជួយមនុស្សមានចិត្តអប្រិយ


នៅស្ងៀមចាំស្តាប់ចាប់យកសេចក្តី          ជាជាងពោលស្តីឥតក្តីអៀនខ្មាស។


ធ្មេចបើកធ្មេចបើកកន្លងច្រើនឆ្នាំ             តើលោកអ្នកចាំបានធ្វើអ្វីខ្លះ


សាងបុណ្យកុសលឬបាបកម្មក្រាស់        គួរគិតរហ័សចាស់រៀនមានក្បួន។


គ្មានអ្វីមានទុក្ខស្មើបញ្ចក្ខន្ធ                    គ្មានអ្វីប្រកាន់ស្មើនឹងតួខ្លួន


គ្មានអ្វីសំខាន់ស្មើធាតុទាំងបួន                គ្មានអ្វីមាំមួនស្មើកម្លាំងចិត្ត។


ទឹកធ្លាក់លើថ្មលំអធម្មជាតិ                    យសស័ក្តិប្រាក់ញាតិលំអជីវិត


កងបុណ្យកុសលលំអផ្លូវចិត្ត                  ឯខន្តីពិតលំអអ្នកប្រាជ្ញ។


ដោយឧបាសក គុយ   សុធន

(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៦១)

Flag Counter

No comments: