៥- កើតស្លាប់

ភាជនៈដីដែលស្មូនឆ្នាំងធ្វើ                    តូចធំជំទើរឆៅក្តីឆ្អិនក្តី

រមែងត្រូវបែកបំណែកជាដី                    ក្លាយជាឥតន័យនៅទីបំផុត។

នោះយ៉ាងណាមិញជីវិតសត្វលោក        ឈឺឬឥតរោគវិយោគតក់ស្លុត         

រមែងត្រូវស្លាប់ចោលកាយកប់                ដុតនៅទីបំផុតក៏ដូច្នោះដែរ។

ភាពពិតយ៉ាងនេះរិះគិតយ៉ាងណា          គួររកធម៌អាថឬគួរកុំក្បែរ

អ្នកក្រក៏ស្លាប់មានក៏ស្លាប់ដែរ                 កម្មករថៅកែស្លាប់តែទាំងអស់។    

អ្នកកើតតែងស្លាប់មិនយ៉ាប់គិតទេ          ទាំងយើងទាំងគេស្លាប់ឥតសល់សោះ

គ្រាន់តែមុនក្រោយយូរឆាប់ប៉ុណ្ណោះ        ត្រូវគិតមើលចុះគួរធ្វើយ៉ាងណា។

ដោយឧបាសក គុយ  សុធន
                                                       (សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣១)

Flag Counter

No comments: