១៥- អ្នកកើតតែងស្លាប់

មានតិចប្រើតិចឥតភ្លេចសំចៃ                 មានច្រើនធ្លាប់ដៃសាបប្រៃលែងគិត

ពេលមានទ្រព្យច្រើនចម្រើនម៉ាកមិត្ត       ភ្នែកមើលឃើញពិតតែគិតមិនត្រូវ។

ទូកធំក្តោងធំមានភ្នំមានល្បាក់                ច្រាំងជ្រោះទឹកធ្លាក់មានរាក់មានជ្រៅ

មានអ្នកដំណើរទើបកើតជាផ្លូវ               ពន្លឺចាំងត្រូវទើបកើតស្រមោល។   

សេចក្តីហួងហែងតែងនាំកង្វល់              របស់សំណល់សេសសល់ទើបចោល

ក្រែងទៅមិនដល់វាយគោបំបោល           របើកទ្វារក្រោលទើបគោវាចេញ។  

មានរូបមានទុក្ខគ្មានសុខឥតដឹង        ម្លឹងហើយមុខរឹងប្រឹងរកចំណេញកើត

មានតែខ្លួនហើយស្លាប់ទៅវិញ               តើផលចំណេញនោះនៅត្រង់ណា។ 
អ្នកកើតតែងស្លាប់ជាច្បាប់ធម្មជាតិ         ជួបហើយតែងឃ្លាតជារឿងធម្មតា  

បើជួបសប្បាយព្រាត់តែងខ្លោចផ្សា          ពាក្យអនិច្ចាប្រែថាមិនទៀង។

ដោយឧបាសក គុយ   សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤១)

Flag Counter

No comments: