៨០- គោរពព្រះធម៌

សទ្ទហានោអរហតំធម្មំ និព្វានបត្តិយា    សុស្សូសំលភតេបញ្ញំអប្បមត្តោ វិចក្ខណោ។

អ្នកដែលជឿធម៌ព្រះអរហន្តហើយ          ធម៌នាំដល់ត្រើយគឺព្រះនិព្វាន

ទាំងមិនប្រមាទឱ្យខាតសីលទាន            ធ្វើអ្វីក៏មានការពិចារណា។

ជាអ្នកស្តាប់ធម៌គោរពដោយល្អ              មិនធ្វើមាត់ក មិនពោលចរចា

មិនធ្វើរំខានពេលស្តាប់ទេសនា               តែងបានបញ្ញាភ្លឺថ្លាដោយពិត។

សូមពុទ្ធបរិស័ទអ្នកស្កាត់រកធម៌              ប្រុងស្តាប់ដោយល្អយកជាគំនិត

 ទុកជាមេរៀនសម្រាប់ជីវិត                     កុំឱ្យងងឹតរហូតមរណា។

ដោយឧបាសក គុយសុធន

(សៀវភៅសុខចិត្ត និងគុណភាពនៃជីវិតទំព័រ ១៣៤)

Flag Counter

No comments: