៥៧- ខឹងខុសខូចខាត

អ្វីៗចេះតែកន្លងផុតទៅ                         រឿងរ៉ាវអាស្រូវកើតជាបន្ត

ត្រកូលធ្លាប់មានអាចក្លាយជាក្រ             អ្នកខូចអ្នកល្អស្លាប់ទាល់តែអស់។

អ្នកធ្លាប់ស្រឡាញ់ស្លាប់ឥតរើសមុខ        ទាំងម្តាយឪពុកស្លាប់សែនស្រណោះ

ជីវិតសូន្យទៅនៅសល់តែឈ្មោះ             ដូច្នេះអ្នករស់ត្រូវមេត្តាគ្នា។

ចិត្តអើយអើយចិត្តចូរចងចាំចុះ              ខឹងខូចខឹងខុសខាតគ្រប់វេលា

ពេលខឹងម្តងៗស្ទើរឈឺស្ទើរជា                ខឹងនាំគ្រាំគ្រាដុតតែចិត្តឯង។

ជនអ្នកមានសីលមានចិត្តល្អថ្លា              ជនមានបញ្ញាចេះគិតកោតក្រែង

បើខឹងម្តងៗឈឺតែខ្លួនឯង                      ខឹងនាំចំបែងគួរពិចារណា ។

ដោយឧបាសក គុយ   សុធន
(សៀវភៅព្រះពុទ្ធភាសិត ៤៣ គាថា ទំព័រ៤៤)

Flag Counter

No comments: