៨- បើចិត្តខឹងក្រោធកុំចោទអ្នកដទៃ


ល្អាងភ្នំជុំសព្វឥតស្ងប់ព្រះពាយ             សមុទ្រទាំងឡាយឥតស្ងប់រលក


មេឃមិនស្រឡះឥតខ្វះពពក                 មាសសុទ្ធមិនយកទៅរកដុំថ្ម។


សាបពូជមិនដុះបន្ទោសតែគ្រាប់             ជាងផ្សារមិនជាប់បន្ទោសសំណ


ស្រមោចរោមនំទៅបន្ទោសស្ករ               ដេកផ្អៀងថ្លោះកទៅបន្ទោសខ្នើយ។


បើចិត្តក្រោធខឹងនឹងបុគ្គលណា              មិនត្រូវប្រហារព្យាបាទគេឡើយ


គឺត្រូវសម្លាប់ក្តីក្រោធនោះហើយ    សន្តានបានស្បើយល្ហើយដេកជាសុខ។


អ្នកឈ្នះរមែងមានពៀរវេរា                    អ្នកចាញ់គ្រាំគ្រារមែងរងទុក្ខ


អ្នកឥតក្រោធខឹងរមែងបានសុខ             ចិត្តស្រួលស្រណុកព្រោះឥតសត្រូវ។


ពៀរពុំដែលស្ងប់ដោយការចងពៀរ         អ្នកបៀតបៀនគ្នារមែងអាស្រូវ


អ្នកមានមេត្តាចិត្តឥតឃោរឃៅ               ពិតដើរចំផ្លូវព្រះអរិយៈ ។


ដោយឧបាសក គុយសុធន

                                                      (សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣៤)

Flag Counter

No comments: