៤- ចិត្តជាប្រធាន


លោកធម៌ទាំងឡាយចិត្តជាប្រធាន          ប្រសើរពុំមានអ្វីធំលើសចិត្ត

ដឹងសុខដឹងទុក្ខមុខគួរអាណិត                សម្រេចដោយចិត្តជាអ្នកចាត់ចែង។

បុគ្គលមានចិត្តជ្រះថ្លាល្អហើយ               ពុំប្រព្រឹត្តឡើយការនាំចំបែង

ទោះនិយាយស្តីប្រពៃក្រៃលែង               គោរពកោតក្រែងធ្វើតែកុសល។

ព្រោះចិត្តជ្រះថ្លាបរិសុទ្ធនោះឯង             ក្តីសុខរមែងតាមជាប់បុគ្គល

ដូចជាស្រមោលអន្ទោលវិលវល់             តាមប្រាណបុគ្គលយ៉ាងដូច្នោះឯង។

យោនរោ រីនរៈជនឯណា                      មានចិត្តល្អថ្លាប្រាថ្នាចាត់ចែង

ធ្វើបុណ្យឱ្យទានឥតមានចំបែង              ក្តីសុខរមែងតាក់តែងជននោះ។

ដោយឧបាសក គុយ  សុធន
    ( សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣០)

Flag Counter

No comments: