៤៥- សូវក្រសម្បត្តិកុំខ្សត់បញ្ញា

ចំណង់ល្ងង់ឆោតចំណោទបញ្ញា            ចំណងតណ្ហាចំណារជីវិត

ចំណីព្រះធម៌ជំនួយផ្លូវចិត្ត                    ចំណាយរៀនពិតចម្រើនចំណេះ។

ជំនឿផ្លូវខុសបញ្ចុះសទ្ធា                        ជំនួញជាប់ពៀរចិញ្ចឹមកិលេស

ជំពាក់បំណុលព្រោះតែប្រហែស            បើខ្វះតម្រិះកិលេសធំធាត់។

ចំណូលចូលច្រើនក៏គង់តែអស់              ដ្បិតអ្វីរបស់មិនដែលទៀងទាត់

ពាក្យពីបុរាណបានចែងប្រាកដ              សូវក្រសម្បត្តិកុំខ្សត់បញ្ញា។

ដោយឧបាសក គុយ  សុធន
(សៀវភៅពរ៤ ប្រការ ទំព័រ ឈ)

Flag Counter

No comments: