១៧- កុំភ្លេចគ្រូ


កុំយកឈើពុកមកធ្វើជណ្តើរ          កុំធ្វើដំណើរដោយឥតគោលដៅ

គម្ពីរនៅមានកុំចោលសំណៅ         ក្រែងខុសគោលដៅវង្វេងក្នុងព្រៃ។

ផ្លូវនៅមានស្នាមគួរតាមប្រព្រឹត្ត      កាន់ធម៌សុចរិតនោះទើបប្រពៃ

 រឿងតូចរឿងធំផ្តុំជារឿងថ្មី             រឿងចាស់មានន័យគប្បីរក្សា។

កុំដើរលាក់ដានដូចសណ្ឋានចោរ    ផ្លូវអមោហោគួរតែយាត្រា

កុំដើរភ្លេចខ្លួនពួនលើកអាត្មា          ចេះពីតម្រាថារៀនឥតគ្រូ ។

ដោយឧបាសក គុយ   សុធន
( សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤៣)

Flag Counter

No comments: