៣៣- នៅតែមិនរាង


រឿងពីព្រេងព្រឹទ្ធបណ្ឌិតថ្លាថ្លែង              ក្តីសោកសង្រេងតែងជួបប្រទះ

សព្វសត្វក្នុងលោកសន្និវាស                  ជួបតែវិនាសប្រទះតែព្រួយ។        

ម្ល៉ឹងងហើយមិនព្រមចុះញ៉មអ្នកណា       កិលេសតណ្ហាឆ្ងាញ់ផ្អែមរលួយ 

កុសលមិនសាងបន់ឱ្យព្រះជួយ              ឥតគិតភ័យព្រួយថ្ងៃមួយមរណា។

ពេលឈឺម្តងៗភ័យអើយសែនភ័យ          ជរារាល់ថ្ងៃឥតគិតអនិច្ចា

ប្រាថ្នាតែឆ្ងាញ់បំពេញតណ្ហា                 ឥតធម៌មេត្តាប្រាថ្នាខ្ពង់ខ្ពស់។

វត្តឥតរៀនសូត្របាត់បង់ធម៌អាថ            កុលាបឥតផ្កាបាត់បង់សម្រស់

ប្រព្រឹត្តទុច្ចរិតបាត់បង់កិត្តិយស              កាន់ធម៌សប្បុរសពិតរស់មានន័យ។

រទេះឥតកង់បាត់បង់ខ្លឹមសារ                 ទូកឥតច្រវាបាត់បង់សេរី

បព្វជិតឥតខ្មាសបាត់បង់វិន័យ               សីលឥតខន្តីបាត់អស់គុណធម៌ 

ដោយឧបាសក គុយ   សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥៨)

Flag Counter

No comments: