៦- វៀចគល់ត្រង់ចុង


អ្នកដែលប្រមាទកាលពេលដំបូង            ក្រោយកែប្រែយោងពុំនៅកន្តើយ


ដោយមិនប្រមាទមិនប្រហែសឡើយ ឈោងឈានរកត្រើយលះគ្រឿងស្មោកគ្រោក។


គឺជននោះហើយព្រមដោយតម្រិះ           តែងធ្វើលោកនេះឱ្យភ្លឺពន្លក


ប្រៀបដូចព្រះចន្ទផុតពីពពក                ចាំងបំភ្លឺលោកឱ្យភ្លឺចិញ្ចែង។


ជនអាប់បញ្ញាដឹងថាខ្លួនល្ងង់                  ខិតខំលះបង់មានះខ្លួនឯង


ស្តាប់ពាក្យទូន្មានបណ្ឌិតថ្លាថ្លែង             បុគ្គលនោះឯងរមែងថ្កើងថ្កាន។


រីជនមានប្រាជ្ញអង់អាចភ្លេចខ្លួន              ធ្វើចេះហួសក្បួនអាងខ្លួនប្រាជ្ញបាន


ចុងក្រោយយូរឆាប់យ៉ាប់លំបាកប្រាណ   ធ្លាក់ចុះពុំខានស្មានខ្ពស់ហួសហេតុ។


ដោយឧបាសក គុយ  សុធន

                                                       (សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣២)

Flag Counter

No comments: