៩- សម្តីជាអ្វី?


សម្តីជាទ្រព្យប្រើរាប់មិនអស់                  តែបើប្រើទាស់ នាំកើតហិង្សា

នាំឱ្យគុំកួនជាប់ក្នុងចិន្តា                        អាចហ៊ានប្រហារ ប្រាថ្នាធ្វើឃាត។

បើប្រើត្រឹមត្រូវត្រង់តាមព្រះធម៌             នាំជួបផលល្អ បវរឥតឃ្លាត

សម្តីកើតយសរស់មានមិត្តញាតិ             សម្តីសរជាតិ មារយាទសរពូជ ។ 

សម្តីល្អជាពូជធារល្អគាប់                       សម្តីឥតភ័ព្វ បង់ទ្រព្យខាតខូច

សម្តីមានន័យល្បីឆ្ងាយរាប់យោជន៍         សម្តីឥតខូច ប្រយោជន៍គង់មាន។

សម្តីគួរគាប់ជាប់ព្រហ្មវិហារ                   ព្រមដោយសទ្ធា បូជាសីលទាន

សម្តីជាធម៌ ល្អរកផ្ទឹមគ្មាន                      ប្រាប់ផ្លូវនិព្វាន ធម្មយានបរិយាយ។

ដោយឧបាសក គុយសុធន
                                                 ( សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣៥)

Flag Counter

No comments: