៣១- គ្មានអ្វីក្រៅពីលោភៈ


ឈើម្លប់ត្រជាក់ទាក់អ្នកដំណើរ      គ្រូល្អប្រសើរទាក់អ្នកសិក្សា

បៀវត្សយសស័ក្តិទាក់អ្នករាជការ    លោភៈតណ្ហាទាក់ជនប្រុសស្រី។

ពុំមានកំលោះគួរឱ្យស្នេហា            ពុំមានកញ្ញាគួរឱ្យបេតី

ពុំមានការព្រាត់គួរឱ្យអាល័យ        ពុំមានទ្រព្យអ្វីគួរឱ្យប្រាថ្នា។

ពុំមានអ្នកខុសគួរឱ្យថ្នាំងថ្នាក់         ពុំមានយសស័ក្តិគួរឱ្យហ៊ឺហា

ពុំមានអ្វីឆ្ងាញ់គួរចង់ពិសា             ពុំមានជនណាគួរឱ្យខឹងស្អប់។

នេះគឺជីវិតពិតប្រចាំថ្ងៃ                  រោគរីងរ៉ាំរ៉ៃកិលេសរុំជាប់
 
ទើសចិត្តខឹងតឺងដំឡើងការស្អប់      ជួបលាភចិត្តគាប់បង់ទ្រព្យចិត្តសោក។
 
នេះហើយលោភៈអន្ទាក់តណ្ហា       នាំឱ្យខ្លោចផ្សាចិន្តាស្មោកគ្រោក

ប្រាថ្នាបច្ចុប្បន្នភ្លេចបរលោក          ចង់ឆ្លងដល់គោកភ្លេចទូកអរិយមគ្គ។

ដោយឧបាសក គុយ   សុធន

(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥៧)

Flag Counter

No comments: