៣៤- ឥតសីល


ក្រហមជិតភ្លឺឮមាត់សុំសីល                   តែមាត់រអិលចេញពីដំណេក
 
យប់មិញយល់សប្តិភ្លេចចាក់កន្ទុយលេខ  រវល់តែដេកភ្លេចចាក់ខ្ទង់សែ។
 
ក្រហមជិតភ្លឺឮមាត់សុំសីល                   ភ្លឺភ្លៀងរអិលអ្នកខិលកុំក្បែរ

ត្រីឡើងច្រើនណាស់នៅតាមភ្លឺស្រែ         ខ្ញុំពុំហ៊ានក្បែរគ្រាន់តែប្រើគេ។

ក្រហមជិតភ្លឺឮមាត់សុំសីល                   កុំមាត់រអិលតាមតៀមកាហ្វេ

ពេលពេញមួយព្រឹករលឹកដើមគេ           គ្មានពេលទំនេររៀនទេធម៌អាថ។

ថ្ងៃសីលម្សិលមិញឃើញចេញពីវត្ត         ពោលថានឿយហត់មាត់ធុំសុរា

រឿងនេះគួរស្លុតស្រយុតចិន្តា                  យកម្កុដទេវតាពាក់ទៅអវីចី។

ដោយឧបាសក គុយ   សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥៩)

Flag Counter

No comments: