៥៩- សៀវភៅសិក្សាជួយដល់អ្នកអាន

សត្វគោក្របីជួយដល់អ្នកស្រែ                     ភ្លៀងធ្លាក់ត្រូវខែជួយដល់ដំណាំ
 
រុក្ខជាតិឱ្យផលជួយដល់អ្នកដាំ                    បើរាំងរាប់ឆ្នាំបានអ្វីពិសា។
 
សីលជួយលំអដល់ជនគ្រប់វ័យ                សង្ឃមានវិនយជួយដល់សាសនា

ស្តាប់ធម៌ដោយល្អជួយដល់បញ្ញា             សៀវភៅសិក្សាជួយដល់អ្នកអាន។

ដោយឧបាសក គុយ   សុធន
(សៀវភៅខ្លឹមសារគួរយល់ដឹង ទំព័រ១៩)

Flag Counter

No comments: