៤៩- មនុស្សនិងសត្វ


កើតជាសត្វឆ្កែតែមានបុណ្យចាស់           នាំឱ្យឆ្កែនោះមានម្ចាស់ស្រឡាញ់

កន្លែងនៅស្អាតចំណីឆ្ងាញ់ៗ               សម្បូរសាច់ខ្លាញ់សុខជាងមនុស្សខ្លះ។


កើតមកជាមនុស្សបុណ្យស្ទើរតែគ្មាន       ក្រខ្សត់អត់ឃ្លានលំបាកក្រៃណាស់


រងទុក្ខជាងសត្វដែលមានបុណ្យខ្លះ         កើតមកជួបម្ចាស់អ្នកមានចិត្តធម៌។


តែទោះយ៉ាងណាជាតិមនុស្សឧត្តម         ព្រោះអាចសន្សំសីលទានបន្ត


តិរច្ឆានពុំអាចសាងអំពើល្អ                បើមនុស្សឥតធម៌អន់ជាងសត្វហើយ។


ដោយឧបាសក គុយ   សុធន 

(សៀវភៅពរ ៤ ប្រការ ទំព័រ ២០៤)

Flag Counter

No comments: