៥៣- ទោស៦ប្រការនៃសុរាមេរយ


ក្នុងសង្សារវដ្តកំណត់ពុំបាន                   បាបកម្មរុញច្រានពុំមានល្ហែល្ហើយ

នរកតិរច្ឆានធ្លាប់បានកើតហើយ             តែពុំរាងឡើយគួរឱ្យអនិច្ចា។


ជនណាសេពសោយសុរាមេរយ             មានទោសមានភ័យប្រាំមួយប្រការ


ទីមួយវិនាសទ្រព្យក្នុងគ្រួសារ                 ទីពីរហ៊ឺហាបង្កជម្លោះ ។


ទីបីនាំកើតរោគាក្នុងខ្លួន                        ប្រការទីបួននាំឱ្យខូចឈ្មោះ


ទីប្រាំបង្ហាញកេរ្តិ៍ខ្មាសទាំងរស់                ប្រាំមួយគឺគ្រោះបាត់បង់បញ្ញា។


ទោសប្រាំមួយយ៉ាងនេះព្រោះស្រវឹង       ខូចខាតខុសខឹងខ្មាសក្មេងសាលា


ស្មារតីចុះខ្សោយលែងយកជាការ            ក្មេងឱ្យងារថាអ្នកស្រវាស្រឹង។


ដោយឧបាសក គុយ   សុធន


Flag Counter

No comments: