៣- ចិត្តជាធំ


លោកធម៌ទាំងឡាយមានចិត្តជាធំ           រួមប្រមូលផ្តុំឧត្តមលើចិត្ត

ចង់សើចឬយំអន់ឬប្រណីត                   សម្រេចដោយចិត្តជាអ្នកកំណត់។

ជនណាមានចិត្តទោសៈកើតហើយ         ឥតធ្វើល្អឡើយអាក្រក់ប្រាកដ

ទោះនិយាយស្តីចង្រៃជូរចត់                   ទាំងកាយទាំងមាត់អត់មានកុសល។

ព្រោះតែអំពើអាក្រក់នោះឯង                ក្តីទុក្ខរមែងដេញតាមបុគ្គល

ដូចកង់រទេះតែងតែវិលវល់                    តាមគោមង្គលដែលអូសដូច្នេះ។

ដានគោទៅណាដានកង់ទៅហ្នឹង            គួរតែយល់ដឹងកុំធ្វេសប្រហែស

គូរតែសិក្សាធម៌អាថឱ្យចេះ                    កុំឱ្យចិត្តនេះនាំទៅអវីចី។

ដោយឧបាសក គុយ  សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២២៩)

Flag Counter

No comments: