៤៦- សុជីវធម៌


សុជីវធម៌តែងលំអមនុស្ស                      គ្រប់ជនស្រីប្រុសដែលកាន់រក្សា

ទោះមានឬក្រធំតូចយ៉ាងណា                បានកាន់រក្សាថ្លៃថ្លាឧត្តម។


អំពើឆ្គាំឆ្គងគន្លងមិនល្អ                         សុជីវធម៌ជាអ្នករៀបចំ


ដកចោលអំពើណាដែលពុំសម              រើសស្រង់សន្សំទុកអំពើល្អ។


ចេះខ្មាសខ្លួនឯងក្រែងអ្នកដទៃ               ចេះលកចេះលៃវិន័យឬធម៌


រស់សមជាមនុស្សខ្ពង់ខ្ពស់បវរ                បើមនុស្សឥតធម៌ស្មើនឹងតិរច្ឆាន។


ដោយឧបាសក គុយ  សុធន

(សៀវភៅពរ៤ ប្រការ ទំព័រ ២៧)

Flag Counter

No comments: