៤៨- សួនមច្ចុរាជ


កាមគុណជាផ្ការីកបង្អួតខ្លួន                   ដុះនៅក្នុងសួនមច្ចុរាជរក្សា

ជានុយជាធ្នាក់អន្ទាក់តណ្ហា                   ឥតមានខ្លឹមសារទាក់ដោយសម្រស់។

កាមគុណជាគ្រឿងបោកបញ្ឆោតសត្វ     បិទបាំងវិបត្តិបង្អួតលាភយស

សត្វលោកលិចលង់ព្រោះជាប់នឹងរស  ស្វែងរកលាភយសព្រោះតែកាមគុណ។

ដោយឧបាសក  គុយ  សុធន
(សៀវភៅពរ៤ ប្រការ ទំព័រ ១៨១)

Flag Counter

No comments: