៦៨- កូនមាសពន្លក

កូនសម្លាញ់ម្តាយកុំរៀនស្តីជេរ                 កុំពោលកាច់គេណាមាសកូនអើយ

បើមានសំណួរណាពុំគួរឆ្លើយ              ឪកូនប្រាប់ហើយឆ្លើយត្រឹមញញឹម។

បណ្តាំឪកូន ក ខ នាំមុខ                          ក ជួរក្រោយទុកឱ្យកូនសង្ឃឹម

ម៉ែស្រឡាញ់កូនឥតមានអ្វីផ្ទឹម                  ពុកកូនសង្ឃឹមតែងជួយរំលឹក។

កកូនមាសស្ងួននួនមាសឪពុក                   ខានជួបមុខពុកម៉ែសែននឹក

គគិតដល់កូនរាល់ពេលល្ងាចព្រឹក            ឃឃើញបាយទឹកនឹកកូនពន់ពេក

ងងុយយប់ជ្រៅទៅដេកពុំលក់                  ចចិត្តវីវក់ម្តាយកូនទឹកភ្នែក

ឆឆាប់មកពៅកុំនៅយូរពេក                      ជួបជជែកម្តាយចង់យល់ភ្រក្ត

ឈឈប់ឆេវឆាវទៅពៅពន្លក                   ញញាតិរាប់រកញញឹមរាក់ទាក់

 ដឹងគុណទោសចេះស្គាល់​ជ្រៅរាក់          ឋិតថេរជាក់ គ្មានអ្នក 

អន់អាក់ឌឌឺដៀមដាមនេះ នាំ ឈឺ ចុក       វឌ្ឍនៈ  សុខកុំ បី ថ្នាំង ថ្នាក់

 ណែនាំ ផ្លូវ ម៉ែ ឪ ទុក ដាក់                តតាមបុណ្យស័ក្តិ កុំស៊ីលួចលាក់

 ថែទាំ ខ្លួន នួន មាស ឪ ពុក                 ទទៅថ្ងៃ មុខ ពុក ម៉ែពឹងអ្នក

ធធនធានមានញាតិហ៊ានពឹងពាក់            នាំឱ្យ អ្នក រុង រឿងអនេក

បបើបាត់ មុខ បាត់ ឱ្យ គេ នឹក                  ផឹកត្រឹម ទឹកស្មារតី ល្អឯក

ពពាក្យពិសពុលនាំឈ្លោះប្រកែក             ភភ័យអល់អែកព្រោះតែបែកបាក់

មមិត្តផឹក ស៊ី កុំ សង្ឃឹម ពេក                    យប់ចូលដេកកុំភ្លេចទុកដាក់

 រៀនរកស៊ីកុំហ៊ាន ហួសប្រាក់                 លុយជំពាក់តែងនាំ ទឹកភ្នែក

វវ័យសិក្សារៀន ឱ្យជាក់លាក់                  សសូមឱ្យអ្នកចេះគិត វែកញែក

 ហាត់សូត្រធម៌មុនចូលដំណេក           ឡើងពី ដេកកុំនៅ សំកុក 

អអស់ពី ឪ ពៅ ត្រូវ លៃលក                   កខ យកមក រស់ ជុំ អ្នក ស្រុក

កជួរក្រោយនៅត្រូវចាំពាក្យពុក                តទៅថ្ងៃមុខ កាន់តែ លំបាក

 ដោយឧបាសក គុយ  សុធន
       
                                                            (សៀវភៅកូនមាសឪពុក ទំព័រ ១៤២)

Flag Counter

No comments: