៣៩- ប្រយ័ត្ន

ជនពោលឥតទៀងត្រង់                ដូចលោកសង្ឃឥតចីវរ

ជនចិត្តឥតមនុស្សធម៌                  ដូចនគរពួកបីសាច ។

រស់ជុំនឹងពាលពិត                       ដូចរស់ជិតសត្វកំណាច

សេពគប់ជនកោងកាច                 ដូចមមាចឥតស្គាល់ភ្លើង ។

ដើរក្តីអាងមាសប្រាក់                    ដូចច្រវាក់ជាប់ដៃជើង

ភ្លេចគុណម៉ែឪយើង                     ដូចរំលើងឫសមគ្គផល ។

កាន់សីលឥតសង្រួម                    ដូចផ្ទះខ្ទមភ្លើងឆាបដល់

បដិបត្តិដោយឥតយល់                 ដូចផ្លូវថ្នល់ត្រូវជន់លិច។

បុគ្គលឥតយល់គ្នា                       ដូចភ្នែកជាតែដើរធ្មេច      

ប្រើពាក្យជេរប្រទេច                     ដូចលង់លិចក្នុងភ្នក់ភ្លើង។

ហាស្តីត្រូវប្រយ័ត្ន                         ពាក្យមួយម៉ាត់របស់យើង

តាមទាន់កុំជាន់ជើង                     ក្រែងលោភ្លើងឆាបមកវិញ ។

ដោយឧបាសក គុយ   សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៦៤)

Flag Counter

No comments: