៧៨- កុំចង់កោងខ្លាំងក្រែងបាក់ខ្នង

សុខចិត្តដិតដាមដោយស្នាមមេត្តា            កុំ ខឹងពេលណាង៉ក់ងរ ដូចក្មេ ង


សុខចិត្តស្តាប់ធម៌ពិតល្អ្រៃកលែង            កុំ ស្តាប់តែភ្លេងនិងបទចម្រៀ ង


សុខចិត្តឱនទាបរាបស្មើវណ្ណៈ                 កុំចាងអាងស័ក្តិជាគ្រឿងមិនទៀង


សុខចិត្តអាងបុណ្យល្អប្រសើរជាង           កុំកោងកាច់រាងអាងតែមានខ្ន ង


សុខចិត្តខិតខំសន្សំមិត្តញាតិ                  កុំ នាំវិ វាទជាមួយអ្នកផ ង


សុខចិត្តជួយគ្នាដោះស្រាយចំណង         កុំ នាំសៅ ហ្មង គុំចង កំហឹ ង


សុខចិត្តបង់ទ្រព្យដែលគាប់ចិន្តា             កុំ បង់មេត្តា ដោយ ការស្រវឹ ង


សុខចិត្តទន់កាយតែចិត្តរឹងប៉ឹង                កុំសន្សំខឹងប្តឹងគេ ប្តឹង ឯ ង


សុខចិត្តរស់ជិតជុំមិត្តព្រះធម៌                 កុំចង់លូកលរឿងស្រីស្រាល្បែ ង


សុខចិត្តធ្វើការទោះបីលីសែង                     កុំគប់នឹងល្បែងតែងនាំលិចលង់


សុខចិត្តពឹងលើផលបុណ្យទានសីល       កុំព្រើលខូចខិលតាមតែចិត្តល្ង ង់


សុខចិត្តគិតកែថែឈ្មោះពូជពង្ស             កុំឱ្យលិចលង់ព្រោះតែមោហ៍បាំង


សុខចិត្តសុខកាយដោយក្តីសន្តោស         កុំ ហ៊ានធ្វើខុសអាងខ្លួនអ្នកខ្លាំ ង


សុខចិត្តរួបរួមសន្សំកម្លាំង                      កុំចង់កោងខ្លាំងក្រែងលោបាក់ខ្នង


សុខចិត្តគ្រប់យ៉ាងភ័ព្វសំណាងមាន        កុំ ធ្វើបំ ពាន នាំ ឱ្យ សៅហ្ម ង


សុខចិត្តមានមិត្តដូចមានរបង                 កុំឱ្យអ្នក ផងគុំ ចងកំហឹ ង


សុខចិត្តគ្រប់យ៉ាងកសាងជីវិត                កុំ ទាល់គំ និតឥត គិត ខំប្រឹ ង


សុខចិត្តយកសាច់ដាច់ចិត្តពីឆ្អឹង             កុំ ដេកសម្លឹង ប្រឹង ចាំកិបកេ ង


សុខចិត្តលះទ្រព្យកប់ក្នុងបុណ្យទាន       កុំស៊ីតាមឃ្លានដូចជាកូនក្មេ ង


សុខចិត្តព្រមតាមហេតុផលផ្សេងៗ          កុំ ឱ្យវង្វេងគេងព្រួយចំបែង


សុខចិត្តចែកចាយផ្សព្វផយ្សាក្តីសុខ         កុំចង់ស្រណុកដោយឥតប្រឹងប្រែង


សុខចិត្តធ្វើឆោតដោយចេះកោតក្រែង      កុំ ឱ្យផ្លុំ ផ្សែង ក្លែង ដុតជាភ្លើ ង


សុខចិត្តជាធម៌ដ៏ល្អឥតខ្ចោះ                   កុំ បេះផ្លែអស់គាស់ គល់ រំ លើ ង


សុខចិត្តចិត្តសុខគឺសុខដល់យើង             កុំរត់ញាប់ជើងចេញចោលសុខក្នុង


ដោយឧបាសក គុយ   សុធន


(សៀវភៅសុខចិត្ត និងគុណភាពនៃជីវិតទំព័រ ១២៥))


Flag Counter

No comments: