៤០- កខជាសទ្ធា ន ជាអ្នកយាម


អហំខ្ញុំបាទសង្វាតឥតឃ្លាត                    តែងកាព្យជូនញាតិគ្រាន់ជាជំនួយ

ពេលអានធម៌ចប់ក្រែងបានស្រាកព្រួយ   ព្រោះជីវិតមួយព្រួយគ្រប់តែគ្នា។

អ្នកប្រាថ្នាធំព្រួយផ្តុំច្រើនឡើង                អ្នកតណ្ហាស្តើងស្រាកទុក្ខគ្រាំគ្រា

ខ្ញុំតែងកាព្យជូនជនគ្រប់អង្គា                  ក្នុងន័យធម៌អាថប្រាថ្នាផុតទុក្ខ។

មានអក្ខរក្រមអ្នកនាំមុខឃ្លា                   ប្រៀបដូចសទ្ធានាំផលគ្រប់មុខ

មានន យាមក្រោយកុំឱ្យជួបទុក្ខ              ពាក្យចួនបានសុខខំសាងសីលទាន។

កកម្មនាំកាយ កើតក្នុង ស្ថាន                  ខន្ធប្រាំ បាន ជា កើត មាន

គគួរគិត គូរ កុំ បំ ពាន                          ឃឃើញសីលទានមានផលច្រើន

 ងើប កុំ ងុ យ កុំ ទម្រន់                      ចចិត្តលោភ លន់ កុំ ច ម្រើន។

ឆេឆា ត េ ឆ វ ឆា វ កុំ បង្កើន                  ជជាតិ កើត កើន ទុក្ខ ពេក B;  

ឈឈប់សាងបាបលុះអវសាន                 ញញ៉ាំ ងស ន្តា ន ឱ្យ ទ ន់ ភ្លន់

ដេ ដញ មោ ហៈ ភា រ ៖ ធ្ងន់                 ឋឋាន សុខ ជន គង់ នឹងបាន

ឌប្រឌិតច្នៃ ផល បុណ្យ ខ្លួន                      ឍវឌ្ឍនៈក្បួន តាម លំអាន        

ណណែនាំចិត្ត ខាត់ សន្តាន                    តាមលំ អានព្រះ ទូន្មាន

ថែ ថរ ក្សា ផ ល ប ច្ចុប្បន្ន                     ទាញទុកទាន់ គ្រាន់ជាយាន

ធធ នស ម្ប ត្តិ គួ រ ធ្វើទាន                        និស្ស័យមានបុណ្យគ្រប់គ្រាន

 បាបកម្ម មុន គួរ លុប ដាន                     ផាត់ពី ប្រាណ កុំ គ្នេរ គ្នាន់

ពពុតពាល ត្រូវលះ បន្ទាន់                     ភ័យ មោ ហន្ធ ពិត ពុំ មាន

មមើលថែទាំផលបុណ្យមុន                        យកជា ទុន ទុក ជា ស្ពាន

 រិះរ ក ធ ម៌ទុក ជា យាន                          លែងបំពាន តាមពាលជន

វវដ្ត ស ង្សារ ដឹ ង ពុំបាន                           សសត្វគ្រប់ប្រាណរងទុក្ខធ្ងន់

ហហត់រហាមព្រោះលោភលន់               ឡឡើងទុក្ខធ្ងន់ព្រោះស្រេកឃ្លាន

អអស់ត្រឹមនេះ ចប់ អំណាន                  ឯវំ សន្តានអត់ ទោស ទាន

ដ្បិតតួឌ ឍ ពុំសូវ មាន                             ប្រើមុខទេទាន កុំ អាក់ អន់

សូមសុខ សួស្តី កុំបី ខាន                            ដល់ញាតិគ្រប់ប្រាណគ្រប់តំបន់

បានសុខចម្រើន ផុតមោហន្ធ                 អស់ ភ័យ អា សន្នលុះនិព្វាន។

ដោយឧបាសក  គុយ  សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៦៥)

Flag Counter

No comments: