៥១- ព្រះធម៌ជាស្ពាន


កើតជាមនុស្សហើយ            ចូរកុំកន្តើយ                រកត្រើយនិព្វាន

សទ្ធាជាពូជ                        ដូចព្រះទូន្មាន             ព្រះធម៌ជាស្ពាន

ឆ្លងវដ្តសង្សារ។

បើជាតិរច្ឆាន                       ធ្វើទានម្តេចបាន          ទុក្ខលុះមរណា

ឥតស្គាល់សីលទាន             ពុំមានធម៌អាថ            ខ្វះទាំងអាហារ

ខ្លោចផ្សាលុះក្សយ។

កើតជាមនុស្សនេះ               ជាបុណ្យពិសេស         ជាលាភធំក្រៃ

កុំភ្លេចសីលទាន                  ស្ពានឆ្លងភពត្រៃ          សុំជាប់និស្សយ

ព្រះពុទ្ធសាសនា។

សទ្ធានៅរាក់                       បើខ្វះវីរិយៈ                 ជំពាក់តណ្ហា

បើខ្វះខន្តី                           បាត់ក្តីមេត្តា                 បើខ្វះបញ្ញា

ជាប់បំណុលកម្ម។

ដោយឧបាសក គុយ  សុធន
                                                              (សៀវភៅពរ៤ ប្រការ ទំព័រ ២៥០)

Flag Counter

No comments: