១៦- អ្នកចាតែថេះ


រឿងចាស់ឬក្មេងអាស្រ័យលើវ័យ            រៀនធម៌វិន័យអាស្រ័យបញ្ញា

ចេះចាំតិចច្រើនជារឿងធម្មតា                រឿងដែលអស្ចារ្យគឺការប្រតិបត្តិ។


ចេះចាំរត់មាត់ប្រាកដល្អគួរ                    ចេះឆ្លើយចេះសួរព្រះធម៌បរិយត្តិ


នេះហៅល្អចំល្អសមពេកក្តាត់                 តែការប្រតិបត្តិកុំអាលទាន់ថា។


ដ្បិតមានអ្នកចេះតម្រិះតែមាត់                តែការអនុវត្តប្រាកដឥតការ


ឥតបានប្រយោជន៍ឥតមានខ្លឹមសារ         នោះលោកហៅថា អ្នកចាតែថេះ ។


ជនជាបណ្ឌិតចេះគិតចេះថា                  ចេះចាំធម៌អាថឥតមានប្រហែស


ព្យាយាមប្រតិបត្តិតាមធម៌ដែលចេះ        ឥតបង់ចំណេះហៅចេះប្រាកដ។


ពាក្យថាបញ្ញាជាពាក្យឧត្តម                   ចេះឥតបន្លំភោគផលឥតខ្សត់


ទោះទៅទីណាក៏មានអំណត់                  មគ្គផលប្រាកដគង់តែនឹងបាន។


ដោយឧបាសក គុយ   សុធន

(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤២)

Flag Counter

No comments: