៤៧- សល់តែថ្ងៃចាស់


មិនទាន់បានធ្វើអ្វីល្អផង                        ម្ភៃឆ្នាំកន្លងផុតស្រឡះ

វ័យក្មេងអស់ទៅយ៉ាងរហស                  សល់តែថ្ងៃចាស់ថ្ងៃជរា ។

បណ្តាថ្ងៃចាស់ជរាខ្លួន                           ថ្ងៃមួយចំនួនមានរោគា

និងមានថ្ងៃមួយគ្រប់ៗគ្នា                       គឺពេលវេលាត្រូវមរណា។

ឯម៉្យាងដែលគួរឱ្យស្លុតណាស់                គឺស្លាប់មុនចាស់មុនយាយតា

ដូច្នេះគួរតែខំសិក្សា                              អប់រំចិន្តាផ្លូវធម៌ផង ។

ដោយឧបាសក គុយ  សុធន
(សៀវភៅពរ៤ ប្រការ ទំព័រ ១៧២)

Flag Counter

No comments: